General Commissariat of National Police
.

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​ ស​ សុខា​ អញ្ជើញ​ជួប​សំណេះសំណាល​ និង​ចុះ​ពិនិត្យ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត​

Loading

ស្វាយ​រៀង​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​៤​ ខែសីហា​ ឆ្នាំ​២០២៤​ នេះ​ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ក្រសួងមហាផ្ទៃ​ ចុះ​ពិនិត្យ​កន្លែង​បំពេញបែបបទ​ចេញ​-​ចូល​ ចុះ​ពិនិត្យ​ស្លាប​ស្តាំ​ និង​ស្លាប​ឆ្វេង​ ព្រមទាំង​សំណេះសំណាល​ជាមួយ​មន្ត្រី​ នៃ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត​ ស្ថិត​នៅ​ក្នុង​ក្រុង​បា​វិត​ ខេត្តស្វាយរៀង​។​

​ក្នុង​ឱកាស​នោះ​ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​ ក៏​បាន​នាំ​យក​អង្ករ​ ចំនួន​ ២​តោន​ មី​ ចំនួន​ ១០​កេស​ធំ​ ទឹក​ស៊ី​អ៉ី​វ​ ចំនួន​ ២០​យួរ​ ទឹកត្រី​ ចំនួន​ ២០​យួរ​ និង​ត្រីខកំប៉ុង​ ចំនួន​ ១០​កេស​ធំ​ ប្រគល់​ជូន​ និង​ចូលរួម​កម្មវិធី​ពិសា​អាហារ​សាមគ្គី​ជាមួយ​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​ នៃ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត​ ផង​ដែរ​៕