សៀមរាប៖ ឯកឧត្តម វេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិងជាប្រធាន MAC បានមានប្រសាសន៍បែបនេះក្នុងវេទិកាផ្សព្វផ្សាយអប់រំស្តីពីការពង្រឹងយន្តការឆ្លើយតបទៅនឹងវិធានការនៃគោលនយោបាយជាតិបញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍ និងកម្មវិធីអប់រំប្រឆាំងគ្រឿងញៀនដល់សហគ្រាស គ្រឹះស្ថាន និងក្រុមហ៊ុនផ្នែកសេវាកម្សាន្ត ចំនួន៣០ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ក្រុងសៀមរាបនេះ។
ថ្លែងក្នុងនាម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការស្តីទី នាឱកាសនោះដែរ ឧត្តមសេនីយ៍ត្រី យិន យឿត បានពាំនាំនូវការថ្លែងអំណរគុណ កោតសរសើរពីថ្នាក់ដឹកនាំពិសេសឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដល់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានចូលរួមចំណែកបង្ការ ទប់ស្កាត់បញ្ហាគ្រឿងញៀននិងបញ្ហាផ្សេងៗធ្វើឱ្យមានសុខសុវត្ថិភាពនៅកន្លែងធ្វើការនិងសហគមន៍។
ថ្លែងក្នុងនាម ឯកឧត្តម រដ្ឋមន្ត្រី ហេង សួរ ក្នុងឱកាសនោះ ឯកឧត្តម វេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិងជាប្រធាន MAC បានមានប្រសាសន៍ថា បញ្ហាគ្រឿងញៀននិងបញ្ហាជំងឺអេដស៍គឺជាបញ្ហារួមរបស់យើងទាំងអស់គ្នា ដែលត្រូវតែរួមគ្នាបង្ការ ទប់ស្កាត់ កុំឱ្យបញ្ហានេះរាលដាលក្នុងសហគមន៍យើងដែលនាំឱ្យរាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិរបស់យើងនិងសូមទាញយក App NoDrug មកប្រើប្រាស់ដើម្បីប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកន្លែងធ្វើការនិងក្នុងសហគមន៍។
សូមបញ្ជាក់ថា:អ្នកចូលរួមទាំងអស់ទទួលបានចំណេះដឹងពីផលប៉ះពាល់ដោយសារគ្រឿងញៀន ការបដិសេធគ្រឿងញៀន អត្ថប្រយោជន៍នៃការប្រើប្រាស់ App NoDrug :https://nodrugsnacd.com/download វិធានការ គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ ៕