General Commissariat of National Police
.

លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ អញ្ជើញដឹកនាំសហការីចូលរួមបុណ្យ និងគោរពវិញ្ញាណក្ខ័ន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្វាយ ញ៉ន

Loading

ខេត្តតាកែវ៖ នាព្រឹកថ្ងៃសៅរ៍ ១១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរង ផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមនមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត។

អញ្ជើញដឹកនាំសហការីចូលរួមបុណ្យ និងគោរពវិញ្ញាណក្ខ័ន្ធសពឯកឧត្តម ឧត្តមសេនីយ៍ឯក ស្វាយ ញ៉ន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ទទួលមរណៈភាពថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងជន្មាយុ៦៩ ឆ្នាំដោយរោគាពាធិ និងនាំយកបច្ច័យចូលបុណ្យចំនួន ៥០០,០០០៛(ហាសិបម៉ឺនរៀល) ដើម្បីចូលរួមរំលែកទុក្ខជាមួយគ្រួសារពស។ បច្ចុប្បន្នសពតំកល់ធ្វើបុណ្យតាមប្រពៃណីស្ថិតនៅភូមិ ស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ៕