General Commissariat of National Police
.

នគរបាល​ខណ្ឌដង្កោ​ ចុះ​ផ្សព្វផ្សាយ​អំពី​គោល​ នយោបាយ​ -​ ភូមិ​ ឃុំ​សង្កាត់​ មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល​

Loading

​រាជធានី​ភ្នំពេញ​៖​ នៅ​ថ្ងៃ​សៅរ៍​ទី​៣​ ខែសីហា​ ឆ្នាំ​២០២៤​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ បាន​ចុះ​ផ្សព្វផ្សាយ​ អំពី​គោលនយោបាយ​ -​ ភូមិ​ ឃុំ​សង្កាត់​ មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល​ ដែល​មាន​លក្ខណៈសម្បត្តិ​ ៧​យ៉ាង​ ៖
១-​ផ្តល់​សេវា​សាធារណៈ​ ជា​ពិសេស​សេវា​រដ្ឋបាល​ប្រកបដោយ​គុណភាព​ តម្លាភាព​ និង​ទទួល​បាន​ជំនឿ​ទុកចិត្ត​។
២-​គ្មាន​បទល្មើស​ លួច​ ឆក់​ ប្លន់​ គ្រឿងញៀន​ ល្បែងស៊ីសង​ខុសច្បាប់​ និង​បទល្មើស​គ្រប់​ប្រភេទ​។
៣-​មាន​សណ្តាប់ធ្នាប់​សាធារណៈ​ល្អ​ ជា​ពិសេស​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍​។
៤-​គ្មាន​អំពើ​អានា​ចារ​ គ្មាន​ការ​ជួញដូរ​មនុស្ស​ ពិសេស​ស្ត្រី​ និង​កុមារ​ គ្មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ​និង​គ្មាន​ក្មេង​ទំនើង​។
៥-​ដោះស្រាយ​វិវាទ​នៅ​មូលដ្ឋាន​ក្រៅ​ប្រព័ន្ធ​តុលាការ​ប្រកបដោយ​គុណភាព​ និង​ប្រសិទ្ធភាព​
៦-​មាន​អនាម័យ​ មាន​សោភ័ណ​ភាពល្អ​ និង​មាន​បរិស្ថាន​ល្អ​។
៧-​ឆ្លើយ​តប​បាន​ទាន់​ពេលវេលា​ចំពោះ​គ្រោះ​មហន្តរាយ​ និង​រាល់​ជំងឺឆ្លង​រាតត្បាត​កាច​សាហាវ​ ប្រកបដោយ​ប្រសិទ្ធភាព​។

ជា​ពិសេស​ការងារ​ ទប់ស្កាត់​ បង្ក្រាប​ក្មេង​ទំនើង​ ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន​ និង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ដល់​សិស្សានុសិស្ស​និង​ប្រជា​ការពារ​ចំនួន​ ១១៨​នាក់​ ស្រី​ ២៦​នាក់​ ក្នុង​នោះ​៖​ សង្កាត់​ពងទឹក​ចំនួន​ ៥៤​នាក់​ ស្រី​ ២៦​នាក់​ នៅ​វិទ្យាល័យ​ពងទឹក​។​ សង្កាត់​ព្រែក​កំពឹស​ចំនួន​ ៦៤​នាក់​ ស្រី​ ០​នាក​នៅ​ភូមិ​ព្រែក​កំពឹស​៕