កំពង់ធំ ៖ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នេះ នាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ប្រារព្ធពិធីបិទវគ្គបំប៉នជំនាញរយៈពេលខ្លី ស្ដីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
ពិធីនេះ មានការអញ្ជើញចូលរួមពី អនុប្រធានសេនាធិការ ប្រធាន អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ស្នងការ ស្នងការរង នាយការិយាល័យ អធិការក្រុង-ស្រុក នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងសិក្ខាកាមសរុបចំនួន ២៧៥នាក់ ស្រី៣៧នាក់ (សិក្ខាកាម ១៥៣នាក់ ស្រី៣៥នាក់)៕