General Commissariat of National Police
.

ថ្នាក់ដឹកនាំខេត្តបាត់ដំបង ចុះសួរសុខទុក្ខកងកម្លាំងការពារតាមខ្សែបន្ទាត់ព្រំដែន ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ

Loading

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អញ្ជើញអមដំណើរឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ឯកឧត្តម សុខ លូអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ចុះសាកសួរសុខទុក្ខកងយោធពលខេមរៈភូមិន្ទនៃកងពលតូចថ្មើរជើងលេខ៥២, កងពលតូចថ្មើរជើងលេខ៥៣ កងការពារព្រំដែនលេខ៥០២ និងកងកម្លាំងនគរបាលវរៈសេនាតូចការពារព្រំដែនគោកលេខ៣១០, លេខ៨២៣, លេខ៨១៧, លេខ៨១៩ ទិសស្រុកសំឡូត-ស្រុក កំរៀង-ស្រុកភ្នំព្រឹក-ស្រុកសំពៅលូន ក្នុងខេត្តបាត់ដំបង ។

អញ្ជើញក្នុងពិធីនេះ មានឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្ត មេបញ្ជាការកង កម្លាំងប្រដាប់អាវុធក្នុងខេត្ត ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធ ក្នុងអង្គភាពពាក់ព័ន្ធជាច្រើនទៀត ។

បន្ទាប់ពីបានសំណេះសំណាលសាកសួរសុខទុក្ខរួចមក ឯកឧត្តមគណៈប្រតិភូបានប្រគល់នូវថវិកា គ្រឿងឧបភោគបរិភោគ និងភេសជ្ជៈជូនដល់អង្គភាព និងកងកម្លាំងយោធពលខេមរភូមិន្ទ កងកម្លាំងនគរបាលជាតិដែល កំពុងមានវត្តមានការពារបូរណ ភាពទឹកដី ការពារខ្សែបន្ទាត់ព្រំដែន រក្សាសន្តិសុខសង្គមជូនជាតិ ជូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវខ្ពស់ផងដែរ៕