General Commissariat of National Police
.

សមត្ថកិច្ចចម្រុះចុះប្រតិបត្តិការត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលលើផ្ទៃបឹងទន្លេសាប នៅស្រុកបាកាន

Loading

ពោធិ៍សាត់ ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចខេត្ត​ សហការជាមួយ​ កម្លាំងផ្នែករដ្ឋបាលជលផលរាំងទិល កម្លាំងសង្កាត់រដ្ឋបាលជលផលបាកាន និងកម្លាំងបរិស្ថានស្រុកបាកាន​ ដឹកនាំដោយលោក រស់ សុខា​ បានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំណុច​រាំងត្រេតស្ថិតនៅភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយប្រើប្រាស់កម្លាំងសរុបចំនួន១០នាក់ និងកាណូតចំនួន២គ្រឿង កាលពីថ្ងៃចន្ទ១០រោច ខែកត្តិក ឆ្នាំរោង ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោកវរសេនីយ៍ឯក​ សៀន​ វិរៈ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ក្នុងកិច្ចសហប្រតិបត្តិការ កម្លាំងសមត្ថកិច្ចចម្រុះបានរុះរើនិងបំផ្លាញចោលចំនួន១ករណី បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ (ឧបករណ៍ឈ្នក់)រួមមាន: សាច់ឈ្នក់ទំហំ (១៥មx១៥មx០.០១៥មx៥ម)ចំនួន៧វង់ ,បង្គោលចំនួន៣៤ដើម ,ខ្សែរួមផ្សំប្រវែង៣៤០ម៉ែត្រ ,អំពូលភ្លើងចំនួន ៨គ្រឿង ,អាគុយ៥០អំពែចំនួន៦គ្រឿង ,ដុំបំលែងចរន្តអន្គីសនីចំនួន៨គ្រឿង។ចំពោះវត្ថុតាង​សមត្ថកិច្ចបានយកមករក្សាទុកនៅសង្កាត់រដ្ឋបាលជលផលបាកាន៕