សៀមរាប ៖ ថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១១:៣០នាទី លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញដឹកនាំសហការី ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក នូវ គីនីន នាយរងផ្នែករដ្ឋបាល ការិយាល័យនគរបាលការពារបេតិកភណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលកំពុងសម្រាកព្យាបាលជំងឺសំពាធសរសៃឈាមខួរក្បាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បន្ទាប់ពីលោកមានអាការៈមិនប្រក្រតីពេលកំពុងចុះបេសកកម្មការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនគណៈប្រតិភូ នៅក្នុងតំបន់អង្គរ កាលពីល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ និងបាននាំយកនូវថវិកាឧបត្ថម្ភមួយចំនួន ដើម្បីជួយសម្រាលក្នុងការព្យាបាលជំងឺផងដែរ ។
ក្នុងឱកាសនោះដែល លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជូនពរឲ្យលោកអនុសេនីយ៍ឯក ឆាប់បានជាសះស្បើយ ដោយត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព និងអនុវត្តន៍ទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ៕