General Commissariat of National Police
.

តំណាងលោកឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៩ នៅវត្តស្រែជ្រៃ

Loading

មណ្ឌលគិរី ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៩​រោច ខែ​ភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ​២០២៤ នេះ លោក ឧត្តម​សេនីយ៍ត្រី អ៊ន ប៊ុន្នីរិទ្ធ ស្នងការរង តំណាងលោកឧត្តម​សេនី​យ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត​មណ្ឌល​គិរី ព្រមទាំង លោក លោក​ស្រី នាយ នាយរងការិយាល័យ និងសហការីបាននាំយកទេយ្យ​ទានបច្ច័យ និងគ្រឿងឧបភោគបរិភោគយកទៅប្រគេនដល់ព្រះសង្សក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តស្រែជ្រៃ ស្ថិតនៅ ស្រុកកោះញែក។
ក្នុងពិធីកាន់បិណ្ឌ ទី៩ នេះ លោកឧត្តមសេនីយ៍ត្រី ស្នង​ការ​រង បាននាំយកនូវទេយ្យទានទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងនោះបច្ច័យរួមមាន÷ ១ /ថវិកាចំនួន ១,២៦០,០០០៛(មួយលានម្ភៃម៉ឺនរៀល), ២ /អង្ករ ១០០គីឡូក្រាម, ៣ /ទឹកក្រូច ២​កេស, ៤ /ទឹកសុទ្ធ វីតាល់ ២កេស, ៥ /ម៊ីចំនួន ៤ កេស, ៦ /ត្រីខ ចំនួន ៤យួរ សម្រាប់ជួយទំនុកបម្រុងដល់ព្រះសង្ឃ ដែលកំពុងគង់ចាំព្រះវស្សា និងដើម្បីចាត់ចែងប្រើប្រាស់ក្នុងការកសាងសមិទ្ធ​ផលនានាក្នុងវត្តផងដែរ៕