General Commissariat of National Police
.

ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

Loading

ខេត្តកំពត៖ ដោយបានការយកចិត្តទុកដាក់និងបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ក្នុងការបង្រ្កាបបទល្មើសផ្សេងៗ នៅថ្ងៃព្រហស្បតិ៍៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនិងថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៨ និង ៣០ នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកដងទង់បានសហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដងទង់ បង្រ្កាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ ករណី ស្ថិតនៅភូមិច្រកកែស ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់:
១-ឈ្មោះ សៅ ឆុន ភេទ ប្រុស អាយុ ៥១ ឆ្នាំ រស់នៅភូមិច្រកកែស ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ។
២- ឈ្មោះ លេង លីហេង ភេទ ប្រុស អាយុ ២៣ រស់នៅ ភូមិប្រិយពីរ ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្ត កំពត។
៣- ឈ្មោះ ស៊ាង ហៃ ភេទ ប្រុស អាយុ ២៦ ឆ្នាំ រស់នៅ ភូមិឈ្លិតក្រោម ឃុំខ្ជាយខាងត្បូង ស្រុកដងទង់ ខេត្ត កំពត ។
៤- ឈ្មោះ ឆុន សូជាតិ ភេទប្រុស អាយុ ៣០ ឆ្នាំ រស់នៅភូមិច្រកកែស ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។
-សរុប ឃាត់មនុស្សចំនួន ០៤ នាក់
-វត្ថុតាងៈ ម្សៅក្រាមស ថ្លា ៣កញ្ចប់ (ធំ១ កញ្ចប់) ទូរស័ព្ទ 0២ គ្រឿង និង ម៉ូតូ ០២ គ្រឿង
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កម្លាំងជំនាញយើងកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕