General Commissariat of National Police
.

ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

Loading

កំពត ៖ នៅថ្ងៃអង្គារ៧រោច ខែភទ្របទឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៣និង៣០នាទី ដោយបានទទួលព័ត៌មានថា មានជនសង្ស័យយកថ្នាំញៀនមកលក់ ស្ថិតនៅភូមិអន្លង់ម៉ាក់ប្រាង ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងមានការឯកភាពពីឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពត កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក ទឹម សុភាព ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន ធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ ដោយប្រើវិធានការជំនាញ ក៏ប្រទះឃើញជនសង្ស័យកំពុងយកថ្នាំញៀនមកលក់ ក៏បេីកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ រួមមាន៖
១-ឈ្មោះ ចក់ ចាន់ធឿន ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិដូង ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។
*ចាប់យកវត្ថុតាងរួមមាន៖
-ថ្នាំញៀនចំនួន ០២កញ្ចប់ ទម្ងន់ ៧.៦៩ក្រាម (ថ្លឹងទាំងថង់ប្លាស្ទិច)
-ជញ្ជីញអេឡិចត្រូនិចចំនួន ០១គ្រឿង
-ទូរស័ព្ទដៃចំនួន ០១គ្រឿង ។
២-ឈ្មោះ យឹង គៀន ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិដូង ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ។
ចាប់យកវត្ថុតាងរួមមាន៖
-ម៉ូតូចំនួនចំនួន ០១គ្រឿង ។
-ទូរស័ព្ទចំនួន ០១គ្រឿង ។
៣-ឈ្មោះ ព្រុំ សៀម ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។
*ចាប់យកវត្ថុតាងរួមមាន៖
-ទូរស័ព្ទដៃចំនួន ០១គ្រឿង ។
លុះនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១១ និង០០នាទី កម្លាំងសមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យដែលជាបក្ខពួកជួញដូរគ្រឿងញៀន ស្ថិតនៅភូមិដូង ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ចំនួន ០១នាក់ថែមទៀតឈ្មោះ ប៊ុន ចាន់ធឿន ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិដូង ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ។
*ចាប់យកវត្ថុតាងរួមមាន៖
-ថ្នាំញៀនចំនួន ០៣កញ្ចប់ ទម្ងន់ ៨៥,១៧ ក្រាម (ថ្លឹងទាំងថង់ប្លាស្ទិច)
-សភារៈសម្រាប់ប្រើប្រាស់គឿងញៀនមួយឈុត
-កាំភ្លើងកែឆ្នៃចំនួន ០១ដើម
-ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន
-ទូរស័ព្ទចំនួន ០១គ្រឿង ។
ករណីខាងលើសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន÷
-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀនសរុបចំនួន ០៥កញ្ចប់ ទម្ងន់ ៩២,៨៦ ក្រាម (ថ្លឹងទាំងថង់ប្លាស្ទិច)
-ជញ្ចីញអេឡិចត្រូនិចចំនួន ០១គ្រឿង
-ទូរស័ព្ទដៃចំនួន ០៤គ្រឿង
-ម៉ូតូចំនួន ០១គ្រឿង
-ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន
-សភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយឈុត
-កាំភ្លើងកែរឆ្នៃចំនួន ០១ដើម ។
ជនសង្ស័យទាំង ៤នាក់ រួមនិងវត្ថុតាង បច្ចុប្បន្នត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕