General Commissariat of National Police
.

លោក​ឧត្តមសេនីយ៍ទោ​ ឡោ​ សុខា​ ចាត់​តំណាង​លោក​ឧត្តមសេនីយ៍ត្រី​ សៅ​ សាវ៉ា​ត​ នាំ​យក​ទេយ្យទាន​មួយ​ចំនួន​ ទៅ​ប្រគេន​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះ​វស្សា​ នៅ​វត្ត​ជលសា​មហា​សែន​ជ័យ​(​ជី​មៀត​)​

Loading

មណ្ឌលគិរី​៖​ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​៣​ ខែ​ សីហា​ ឆ្នាំ​ ២០២៤​ លោក​ឧត្តមសេនីយ៍ទោ​ ឡោ​ សុខា​ ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​ បាន​ចាត់​តំណាង​ លោក​ ឧត្តមសេនីយ៍ត្រី​ សៅ​ សាវ៉ា​ត​ ស្នងការ​រង​ និង​លោក​ឧត្តមសេនីយ៍ត្រី​ ស៊ុម​ សោ​ភ័​ណ្ឌ​ ស្នងការ​រង​នគរបាល​ខេត្តមណ្ឌលគិរី​។​ បាន​នាំ​យក​ទេយ្យទាន​មួយ​ចំនួន​ ទៅ​ប្រគេន​ដល់​ព្រះសង្ឃ​ ដែល​គង់​ចាំ​ព្រះ​វស្សា​នៅ​វត្ត​ ជលសា​មហា​សែន​ជ័យ​ហៅ​ វត្ត​ជី​មៀត​ បច្ច័យ​ដែល​បាន​ប្រគេន​ដល់​ព្រះសង្ឃ​រួម​មាន​ដូច​ខាងក្រោម​៖​ ថវិកា​ចំនួន​ ២,០០០,០០០,៛​ (​ពីរ​លាន​រៀល​)​ជា​ថវិកា​ផ្ទាល់​របស់​ លោក​ឧត្តមសេនីយ៍ទោ​ ឡោ​ សុខា​ ស្នងការ​នគរបាល​ខេត្ត​សម្រាប់​ជាវ​ ស្គរ​ចំនួន​ ០១​ប្រគេន​ដល់​វត្ត​ ព្រមទាំង​ថវិកា​ ចំនួន​ ៥០០,០០០៛​ (​ហាសិប​ម៉ឺន​រៀល​)​ ដែល​បាន​ប្រគេន​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះ​វស្សា​ មាន​អង្ករ​ ចំនួន​ ៥០​ គីឡូក្រាម​ ,​ ទឹក​សុទ្ធ​ ២​ កេះ​ ,​ ទឹកក្រូច​ ២​ កេះ​ ,​ មី​ខ្លា​ ឃ្មុំ​ ១​ កេះ​ ,​ រួម​ទាំង​ចង្ហាន់​និង​ផ្លែ​ឈើ​មួយ​ចំនួន​ ដែល​បាន​ប្រគេន​ដល់​ព្រះសង្ឃ​ ដែល​គង់​ចាំ​ព្រះ​វស្សា​ផង​ដែរ​។​

​ក្រោយ​ពី​បាន​ធ្វើកា​រវេ​ប្រគេន​នៅ​ទេយ្យទាន​ ជូន​ដល់​ព្រះសង្ឃ​រួច​មក​លោក​ ឧត្តមសេនីយ៍ត្រី​ សៅ​ សាវ៉ា​ត​ ស្នងការ​រង​ព្រមទាំង​លោក​ ឧត្តមសេនីយ៍ត្រី​ ស៊ុម​ សោ​ភ័​ណ្ឌ​ បាន​ធ្វើកា​រវេ​ប្រគេន​ជូន​ដល់​ព្រះសង្ឃ​និង​សូម​អោយ​ព្រះសង្ឃ​ យក​នៅ​ទេយ្យទាន​និង​ថវិកា​ទាំង​អស់នេះ​ យក​ទៅ​ចាត់ចែង​កសាង​ក្នុង​ទី​អា​រ៉ា​ម​វត្ត​ ទៅ​តាម​តម្រូវការ​តាម​ផ្លូវ​ព្រះពុទ្ធ​សាសនា​៕​