General Commissariat of National Police
.

ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចូលរួមពិធីកាន់បិណ្ឌ រាប់បាត វេនទី៨ នៅវត្ត ទេពនិម្មិត

Loading

ខេត្តកំពង់ធំ៖ ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរង តំណាងលោកឧត្តមសេនីយ៍ ហេង សុផល ស្នងការនគរបាលខេត្ត  បានដឹកនាំកងកម្លាំង ចូលរួមពិធីកាន់បិណ្ឌ រាប់បាត វេនទី ៨ នៅវត្ត ទេពនិម្មិត ហៅ វត្ត ធម្មយុត្តិស្ថិតនៅ ភូមិ កំពង់រទេះ សង្កាត់ កំពង់រទេះ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ។

ពិធីនេះដែរដោយមានការចូលរួម លោក លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញ លោក លោកស្រីនាយរងការិយាល័យ និងមន្ត្រីនគរបាលចំណុះការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត  ចូលរួមយ៉ាងច្រើនកុះករ។

លោក ខេន ឈុនគ័រ បាន បូជាផ្កាភ្ញី ទានធូប  ជូនចំពោះព្រះរតនត្រ័យ និងសូត្រមន្ត សមាទានសីល ឧទិ្ទសមហាកុសល ផលបុណ្យជូនចំពោះដួងវិញ្ញាណក្ខន្ធ បុព្វបុរសខ្មែរ វិរជន យុទ្ធជន យុទ្ធនារី ពលីមរណៈ ដែលលះបង់អាយុ ជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ  និងឧទ្ទិសកុសលផលបុណ្យ ជូនចំពោះវិញ្ញានក្ខ័ន្ធបុព្វការីជន មានញាតិមិត្តទាំងប្រាំពីរសណ្ដាន ដែលបានចែកឋានទៅកាន់ទីឋានថ្មី សូមអោយ ដួងវិញាណក្ខន្ធ អស់លោក បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

លោក ខេន ឈុនគ័រ បានប្រគេន ទ័យឲ្យទានវត្ថុ ជាឧបភោគបរិភោគ និងបច្ច័យ មួយចំនួនទៀត ជូនចំពោះព្រះសង្ឃ ដើម្បីចូលរួមកសាងព្រះវិហារ និងសមិទ្ធផលនានា ក្នុងទីវត្តអារាម បន្ថែមទៀត ។

លោក បានបួងសួង ដល់វត្ថុសក្តិសិទ្ធិ ក្នុងលោក សូមជួយតាមបីបាច់ ថែរក្សា មន្ត្រីនគរបាល ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស សូមទទួលបាន សេចក្តីសុខ សេចក្តីចម្រើន សម្បូរ សប្បាយ និងធ្វើដំណើរទៅទីជិតទីឆ្ងាយ ជួបប្រទះតែសុខសុវត្ថិភាព គ្រប់ៗគ្នា ជារៀងរហូត ៕