រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារ និងប្រព័ន្ធលំហូរឯកសាររដ្ឋបាល របស់ក្រុមការងាររាជរដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។
កិច្ចប្រជុំនេះ ធ្វើនៅសាលប្រជុំខេត្តសៀមរាប នៃទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ប្រធានក្រុមការងារឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃនាយកដ្ឋាន-មន្ទីរ-អង្គភាព ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕