General Commissariat of National Police
.

តំណាងលោកឧត្តមសេនីយ៍ទោ ហួត សុធី ដឹកនាំក្រុមការងារនាំយកនូវថវិកាគ្រឿងឧបភោគបរិភោគមួយចំនួនរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន

Loading

ខេត្តសៀមរាប ៖ នៅថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ទោ ហួត សុធី  ប្រធានគណៈកម្មាធិការ ស.អ.ក ខេត្តសៀមរាប បានចាត់តាំងលោក ឧត្តមសេនីយ៍ត្រី សឿន សេន ដឹកនាំក្រុមការងារ ដោយមានការចូលរួមពីអាជ្ញាធរដែនដី បាននាំយកនូវថវិកាចំនួន ១២,០០០,០០០៛ (ដប់ពីរលានរៀលគត់) និងគ្រឿងឧបភោគបរិភោគមួយចំនួន របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន ០៣គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៤,០០០,០០០៛ (បួនលានរៀលគត់) មានឈ្មោះដូចខាងក្រោម ៖

១.ឈ្មោះ មុត វាន ភេទស្រី  អាយុ ៦៥ឆ្នាំ អត្តលេខ SB95000068 (ពលី) ដែលបានទទួលមរណភាព ដោយរោគាពាធ ស្ថិតនៅភូមិស្វាយស ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប។

២.ឈ្មោះ ស៊ី សន់ ភេទប្រុស អាយុ ៦២ឆ្នាំ អត្តលេខ HA90001910 (ពិការ) ដែលបានទទួលមរណភាព ដោយរោគាពាធ ស្ថិតនៅភូមិតាឯក ឃុំរុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។

៣.ឈ្មោះ សោម សួន ភេទប្រុស អាយុ ៦៩ឆ្នាំ អត្តលេខ RA02001362 (និវត្តជន) ដែលបានទទួលមរណភាព ដោយរោគាពាធ ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ឆ្លៀតក្នុងឱកាសដ៏សែនក្រៀមក្រំបំផុតនោះ លោកឧត្តមសេនីយ៍ត្រី ស្នងការរង និងក្រុមការងារ ក៏បានសំណេះសំណាលរំលែកទុក្ខ និងអាននូវលិខិតចូលរួមមរណទុក្ខរបស់គណៈកម្មាធិការ ស.អ.ក ខេត្ត ជាកិច្ចចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពផងដែរ៕