General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត អញ្ជើញដឹកនាំសហការី ចុះត្រួតពិនិត្យប៉ុស្ដិ៍នគរបាលរដ្ឋបាលចំនួន ០២

Loading

ខេត្តកំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំសហការី ចុះត្រួតពិនិត្យប៉ុស្ដិ៍នគរបាលរដ្ឋបាលចំនួន ០២ គឺ ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលពង្រ នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ និងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារ នៃអធិការដ្ឋាននគរបាលស្រុកបរិបូរណ៍ ដើម្បីត្រួតពិនិត្យទីតាំងអគារ សម្ភារៈ កន្លែងធ្វើការងារ និងពីវឌ្ឍនភាព នៃការងាររបស់ប៉ុស្តិ៍នីមួយៗ ក្នុងគោលបំណងពង្រឹងពីគុណភាព នៃការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងចំគោលដៅច្បាស់លាស់ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងបម្រើសេវា ជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។ 

លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានអញ្ជើញបន្តដំណើរចុះទៅត្រួតពិនិត្យតាមបណ្ដាគោលដៅក្នុងវត្តគំរាបរុក្ខារាម ដែលស្ថិតនៅក្នុងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលបានប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមា ដើម្បីការពារ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនសម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង  ដែលសម្ដេចនឹងអញ្ជើញជាអធិបតីភាពព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ក្នុងពិធីកាត់ឫសសីមាព្រះវិហារ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ផងដែរ៕