ព្រះវិហារ ៖ តាមបទបញ្ជា និងការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកគូលែន បានធ្វើការបង្រ្កាបករណីចោរកម្ម”ឆក់កាបូប” ប្រព្រឹត្តិនៅចំណុច’អូសង្ខេីរ ភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ចំនួន ០១លើក។ កម្លាំងធ្វើការឃាត់ខ្លួនមុខសញ្ញាចំនួន០៤ នាក់ ដូចមានឈ្មោះខាងក្រោម៖
១- ឈ្មោះ ព្រំ រក្សា ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិសម្បូរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
២-ឈ្មោះ ហៀង កក្កដា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិឈូក ឃុំទ្រាល ស្រុកបារាយ ខេត្តកំពង់ធំ។
៣-ឈ្មោះ រ៉េត ពិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិសម្បូរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
៤-ឈ្មោះ ឆោម កុសល ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិសម្បូរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ បច្ចុប្បន្នជនសង្ស័យទាំង ០៤នាក់ ត្រូវកម្លាំងជំនាញយើងកសាងសំណុំរឿងបញ្ជួនទៅអយ្យការសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវីធីច្បាប់៕