General Commissariat of National Police
.

ពិធីបិទកិច្ចសវនកម្មផ្ទៃក្នុង​ នៅស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ សម្រាប់ការិយបរិច្ឆេទ​២០២៣ និងបណ្ដាឆ្នាំពាក់ព័ន្ធ

Loading

ឧត្ដរមានជ័យ ៖ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ​២០២៤ នៅសាលប្រជុំធំស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានរៀបចំពិធីបិទកិច្ចសវនកម្មផ្ទៃក្នុង​ ការិយបរិច្ឆេទ​២០២៤ និងបណ្ដាឆ្នាំពាក់ព័ន្ធ​ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជុក គឹមហួរ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងជាប្រធានគណៈប្រតិភូក្រុមការងារសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត ។

កិច្ចសវនកម្ម​ផ្ទៃក្នុង​ ការិយបរិច្ឆេទ២០២៣ និងបណ្ដាឆ្នាំពាក់ព័ន្ធ​ នៅស្នងការរដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដោយប្រតិភូ​ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង​ បានខិតខំប្រឹងប្រែង​ ដោយបានធ្វេីការត្រួតពិនិត្យតាមបណ្ដាផែន​ ការិ.ជំនាញ​ និងអធិការដ្ឋាននគរបាលក្រុង-ស្រុក​ទាំង៥ ទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ២៤ និងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង១១ ជាលទ្ធផលសង្កេតឃេីញថាមានភាពល្អប្រសេីរ​ ក្នុងនោះស្នងការរដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ បានចូលរួមសហការណ៍យ៉ាងសកម្ម​ ដេីម្បីជម្រុញការងារនេះឲ្យទទួលបានជោគជ័យ​ផងដែរ ។

ពិធីបិទសវនកម្មនាព្រឹកនេះដែរមានការអញ្ជេីញចូលរួមពីសំណាក់៖​ លោកឧត្តមសេនីយ៍ ​ វរសេនីយ៍​ ប្រតិភូអមដំណេីរ​ លោកស្នងការរងគ្រប់រូប​ លោក​ អនុប្រធាន​ផែន​ លោកនាយ-ការិ.ជំនាញ​ លោក​ អធិការ​នគរបាលក្រុង-ស្រុក​ ទាំង៥ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ២៤៕