ប្រជាជនជាង ១០០នាក់ ត្រូវបានសម្លាប់ និងកំពុងបាត់ខ្លួន ខណៈដែលសង្រ្គាមក្រុមឧក្រិដ្ឋជនគ្រឿងញៀន Sinaloa Cartel ផ្ទុះឡើងនៅក្នុងប្រទេសម៉ិកស៊ិក
MEXICO CITY, Sept 20 (Reuters) – កាលពីថ្ងៃសុក្រ អាជ្ញាធរក្នុងតំបន់បាននិយាយថា មនុស្សចំនួន ៥៣នាក់ត្រូវបានសម្លាប់ និង៥១នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅក្នុងរដ្ឋ Sinaloa ភាគខាងលិចនៃប្រទេសម៉ិកស៊ិក ចាប់តាំងពីក្រុមគូប្រជែងនៃក្រុម Sinaloa Cartel បានចាប់ផ្តើមការប៉ះទង្គិចគ្នាកាលពីថ្ងៃទី០៩ ខែកញ្ញា ដែលជាអំពើហឹង្សាដ៏អាក្រក់ និងមិនមានសញ្ញានៃភាពធូរស្រាល។
ដើមហេតុនៃជម្លោះរវាងក្រុមអន្ធពាលដ៏មានឥទ្ធិពលបំផុតចំនួន០២ នៃក្រុមឧក្រិដ្ឋជនគ្រឿងញៀន Sinaloa Cartel ចាប់ផ្តើមនៅខែកក្កដា នៅពេលដែលអ្នកដ៏ល្បី និងជាមេដឹកនាំនៃក្រុម០១គឺ លោក Ismael “El Mayo” Zambada ត្រូវបានចាប់ខ្លួននៅសហរដ្ឋអាមេរិក។
លោក Zambada អាយុ ៧៤ឆ្នាំ ប្តឹងថាសមាជិកជាន់ខ្ពស់នៃក្រុម Los Chapitos ដែលជាសមាជិកក្រុម Sinaloa Cartel បានចាប់ខ្លួនលោក និងបន្ទាប់មកបានបញ្ជូនរូបលោកទៅសហរដ្ឋអាមេរិកដោយបង្ខំ។
ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងកាលពីថ្ងៃទី09 ខែកញ្ញា ការបាញ់ប្រហារបានរំខានដល់ជីវិតប្រចាំថ្ងៃរបស់ប្រជាជននៅក្នុងរដ្ឋធានី Culiacan បណ្តាលឱ្យសាលារៀនត្រូវបិទនៅថ្ងៃខ្លះ ខណៈដែលភោជនីយដ្ឋាន និងហាងនានាបានបិទមុនម៉ោងកំណត់។
More than 100 killed or missing as Sinaloa Cartel war rages in Mexico
MEXICO CITY, Sept 20 (Reuters) – Some 53 people have been killed and 51 others are missing in Mexico’s western Sinaloa state since rival factions of the Sinaloa Cartel began clashing on Sept 9, local authorities said on Friday, with gruesome violence showing no signs of abating.
The trigger for the conflict between the two most powerful factions of the Sinaloa Cartel, a drug gang, dates back to July, when legendary trafficker and leader of one of those groupings, Ismael “El Mayo” Zambada, was arrested in the United States.
Zambada, 74, alleges that a senior member of the Los Chapitos, another faction of the cartel, kidnapped him and then flew him to the United States against his will.
Since fighting broke out on Sept 9, shootouts have disrupted daily life in the capital, Culiacan, where schools have had to close on some days while restaurants and shops shuttered early.
[1]https://www.reuters.com/world/americas/more-than-100-killed-or-missing-sinaloa-cartel-war-rages-mexico-2024-09-21/