General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ហេង សុផល ដឹកនាំកងកម្លាំងនគរបាលជាតិ ចូលរួមយុទ្ធនាការ ដាំស្ដារព្រៃឈើ នៅស្ថានីយ៍ ព្រៃអង់តែន

Loading

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ដឹកនាំកងកម្លាំងនគរបាលជាតិ ចូលរួមដាំដើមឈើ ស្ថិតនៅតំបន់ព្រៃអង់តែន ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ពិធីនេះដែរ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា  រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្ត តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ។

ឯកឧត្តម ឌិត ទីណា  រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ សំណេះសំណាល ដោយថ្លែងថា ថ្ងៃនេះឯកឧត្តម មានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលដាំដើមឈើ ជាមួយបងប្អូននាឱកាសនេះ និងអំណរគុណ ដល់មន្ត្រីរាជការ កងកម្លាំង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបន្តចូលរួមដាំដើមឈើ នៅតាមតំបន់ស្ថានីយ៍ ដាំស្ដារព្រៃឈើ ឡើងវិញ ជាបន្តបន្ទាប់ ដើម្បីថែរក្សានិរន្តរភាពព្រៃឈើ និងបរិស្ថាន ។

ឯកឧត្តម មានប្រសាសន៍ ផ្ដាំផ្ញើ បំផុសស្មារតី ដល់ប្រជាពលរដ្ឋ ឲ្យចូលរួម ដាំដុះ ថែរក្សា ដើមឈើ និងបង្ការ ទប់ស្កាត់ ការបំផ្លាញ់ព្រៃឈើឡើងវិញ,ព្រៃឈើ បានផ្ដល់អត្ថប្រយោជន៏ ជាច្រើនឥតគណនា សម្រាប់មនុស្សលោក ជាពិសេសផ្នែកបរិស្ថាន, បំផុសស្មារតី ដល់ប្រជាពលរដ្ឋ ត្រូវផ្លាស់ប្ដូរឥរិយាបថ ពីការទន្ទ្រានដីព្រៃ ដើម្បីដាំដំឡូងនិងដាំដំណាំផ្សេងៗទៀត មកដាំដើមឈើទុកជាកេរ្តិ៍តំណែល ដល់កូនចៅជំនាន់ក្រោយ៕