General Commissariat of National Police
.

ពិធីអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូននិងការបើកបរមានសារធាតុញៀន ជូនដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិត ស្ថិតនៅរោងចក្រ STARLIGHT APPAREL MANUFACTURING CO., LTD

Loading

ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០២៤ ឯកឧត្តម ហេង សុផាន់ណារិទ្ឋ អគ្គនាយករងបេឡាជាតិសនិ្តសុខសង្គម ឯកឧត្តមឧត្តមសេនីយ៍ឯក ទូច សុភា អនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ តំណាងដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាគណៈធិបតីពិធីអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូននិងការបើកបរមានសារធាតុញៀន ជូនដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិត ស្ថិតនៅរោងចក្រ STARLIGHT APPAREL MANUFACTURING CO., LTD ស្ថិតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ពិធីផ្សព្វផ្សាយអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូន ផលប៉ះពាល់ការប្រើប្រាស់សារធាតុញៀនអំឡុងពេលបើកបរ គឺជារឿងសំខាន់ណាស់ ដែលអាចឱ្យបងប្អូនអ្នកបើកបររថយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិត បានយល់ដឹងកាន់តែច្បាស់ក្នុងការធ្វើដំណើរ និងការប្រើប្រាស់ដងផ្លូវ ការគោរពសិទ្ធិគ្នាក្នុងពេលធ្វើដំណើរ និងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនអំឡុងពេលបើកបរ ដែលទាំងអស់នេះនឹងអាចកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍នឹងធ្លាក់ចុះមកនូវកម្រិតទាបបំផុត។
ពិធីផ្សព្វផ្សាយនេះ ក៏មានការចូលរួមពីមន្ទីរប្រឆាំងគ្រឿងញៀន ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងមន្ទីរពាក់ព៏ន្ឋជុំវិញខេត្ត អ្នកបើកបរដឹកកម្មករនិយោជិត និងនិយោជិត សរុបចំនួន៣៨៥នាក់ (ស្រី២៤៨នាក់) និងអ្នកបើកបររថយន្តដឹកកម្មករចំនួន១០០នាក់៕