រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក គឹម សោភ័ណ្ឌ អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន រួមនឹងតំណាងនាយកដ្ឋានទាំង៣ ចំណុះនាយកដ្ឋានកណ្តាលនគរបាលព្រំដែន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកឧត្តមសេនីយ៍ទោ យន់ ខេង អនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក គឹម សោភ័ណ្ឌ រួមនឹងប្រតិភូទាំងអស់បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារសពលោកឧត្តមសេនីយ៍ទោ យន់ ខេង និងបាននាំយកសាររំលែកទុក្ខ និងថវិកាចំនួន ៣.០០០.០០០រៀល របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ប្រគល់ជូនគ្រួសារសពផងដែរ៕