General Commissariat of National Police
.

កិច្ចប្រជុំបើកសវនកម្មផ្ទៃក្នុងការិយបរិច្ឆេទឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅអធិការដ្ឋាននគរបាលក្រុងសំរោង

Loading

ឧត្ដរមានជ័យ ៖ នាព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤​ វេលាម៉ោង​០៨និង០០នាទី​ នៅអធិការដ្ឋាននគរបាលក្រុងសំរោង បានរៀបចំពិធីបើកកិច្ចសវនកម្មផ្ទៃក្នុង​ សម្រាប់ការិយបច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជុក គឹមហួរ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ប្រតិភូអមដំណើរ លោក ឧត្តមសេនីយ៍ត្រី រៀម សរ ស្នងការស្ដីទី លោកស្នងការរងជំនួយការដឹកនាំក្រុងសំរោង ដោយមានការអញ្ជើញចូលរួមពី លោកនាយការិយាល័យជំនាញ លោកអធិការ អធិការរង លោកនាយ-នាយរងផ្នែក​ លោកនាយប៉ុស្តិ៍-នាយរងប៉ុស្តិ៍​ និងមន្រ្តី​ចំណុះ៕