General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានដឹកនាំសហការីចូលរួមដាក់បិណ្ឌវេនទី០៥ ក្នុងវត្តចំនួន ០៥វត្ត

Loading

ខេត្តកំពង់ឆ្នាំង ៖ នាព្រឹក​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំសហការីចូលរួមដាក់បិណ្ឌវេនទី០៥ ក្នុងវត្តចំនួន ០៥វត្ត ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជនទាំង ៧សណ្តាន និងឧទិ្ទសកុសលជូនដួងព្រលឹងរបស់បុព្វបុរសបុព្វនារីដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារទឹកដីមាតុភូមិនាពេលកន្លងមក។

វត្តទាំង៥នោះរួមមាន ៖ ១-វត្តសុវណ្ណសោភា ហៅវត្តគោលមាស, ២-វត្តថ្មកែវ, ៣-វត្តប្រសាទជាងទង, ៤-វត្តឧទុម្ពរ និង៥-វត្តទួលមានជ័យ។
ព្រមទាំងបាននាំយកទេយ្យទានប្រគេនព្រះសង្ឃ ដោយក្នុងមួយវត្តៗទទួលបាន
១-ស្លាដក់ចំនួន ០១
២-ទឹកផ្លែឈើចំនួន ០២កេស
៣-មីចំនួន ០២កេស
៤-ទឹកបរិសុទ្ធចំនួន ០២កេស
៥-ទឹកដោះគោខាប់ចំនួន ០៤ កំប៉ុង
៦-ស្ករសចំនួន ០២ គីឡូក្រាម
៧-ចង្ហាន់ចំនួន ០១ស្រាក់
៨-បច្ច័យសម្រាប់កសាងវត្តចំនួន ៨០០.០០០ (ប៉ែតសិបម៉ឺនរៀល)
៩-បច្ច័យសម្រាប់ប្រគេនព្រះគ្រូចៅអធិការវត្តចំនួន ៥អង្គ ដោយក្នុងមួយព្រះអង្គទទួលបាន ១០ ម៉ឺនរៀល
១០-បច្ច័យសម្រាប់ប្រគេនព្រះសង្ឃដែលគង់នៅចាំព្រះវស្សាចំនួន ២៣ អង្គដោយមួយអង្គៗទទួលបានបច្ច័យចំនួន ៣ ម៉ឺនរៀល។

មិនតែប៉ុណ្ណោះលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក៏បានជូនបច្ច័យដល់លោកតាអាចារ្យ ​តាជី យាយជី ក្រុមភ្លេងពិណពាទ្យ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រុំ និងប្រជាការពារមួយចំនួនផងដែរ៕​