General Commissariat of National Police
.

កម្លាំងជំនាញប្រឆាំងគ្រឿងញៀន​ឃាត់ខ្លួនជនសង្ស័យ​១៨នាក់ បញ្ជូនទៅតុលាការអនុវត្តតាមច្បាប់

Loading

​មណ្ឌលគិរី ៖ ​ជនសង្ស័យ១៨នាក់ ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀនឃាត់ខ្លួនអនុវត្តតាមច្បាប់ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៣និង២១នាទីរសៀល ។ ដោយយោងតាមចម្លើយសារភាពពីជនសង្ស័យឈ្មោះ កូយ វណ្ណថា ទើបកម្លាំងសមត្ថកិច្ច​បានបន្តនីតិវិធីចុះដល់ទីតាំងរបស់ ឈ្មោះ ងី នៅចំណុចក្នុងចំការកៅស៊ូ ស្ថិតនៅភូមិពូក្រេង ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ប៉ុន្តែពេលចុះដល់ទីតាំង ឈ្មោះ ងី បានរត់គេចខ្លួនបាត់។

បន្ទាប់មកកម្លាំងសមត្ថកិច្ចជំនា​ញបានសហការជាមួយកម្លាំងជំនាញនៃអធិការក្រុងសែនមនោរម្យ ​បន្តនីតិវិធីចុះទៅដល់ទីតាំងមុខសញ្ញាជួញដូរគ្រឿងញៀន​នៅត្រង់ចំណុចផ្ទះរបស់ឈ្មោះ ហែម ម៉េង ស្ថិតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនម​នោរម្យ ខេត្តមណ្ឌលគិរី។

ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនេះ កម្លាំងជំនាញ​​បាន​ឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន១៨នាក់ ​ដូចខាងក្រោម ៖
១ /ឈ្មោះ ជិន ភា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌល​គិរី។ បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូតជាលទ្ធផលវិជ្ជមាន(+) ។
​២ /ឈ្មោះ រីន រ៉េ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ រស់នៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្ត​មណ្ឌលគិរី ។ បានតេស្តរកសាធាតុញៀនលទ្ធ​ផល​វិជ្ជមាន (+)។
​៣ /ឈ្មោះ ឈាង ប្រុសផាត់ ភេទ ប្រុស អាយុ​១៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ រស់​នៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ  ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ បានតេស្តរកសាធាតុញៀនលទ្ធផលវិជ្ជមាន (+)។
​៤/ ឈ្មោះ យុន វណ្ណដា ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិពូរ៉ាដែត ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្ត​មណ្ឌលគិរី។ បានតេស្តរកសាធាតុញៀនលទ្ធ​ផល​វិជ្ជមាន (+)។
​៥/ឈ្មោះ ថូ សាគុណ ហៅ ជាង ភ័ក្ត ភេទ ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិ ខ្មែរ  មុខរបរជាង​ឡាន រស់នៅភូមិពូរ៉ាដែត ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ បានតេស្តរកសាធាតុញៀនលទ្ធផលវិជ្ជមាន (-)។
​៦/ឈ្មោះ កូយ វណ្ណថា ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងទូរស័ព្ទ រស់នៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌល​គិរី។ បានតេស្តរកសាធាតុញៀនលទ្ធផលវិជ្ជមាន (+)។
​​៧ /ឈ្មោះ ហែម ម៉េង ភេទប្រុស អាយុ ៦៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ រស់​នៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែន​មនោរម្យ ខេត្តមណ្ឌលគិរី។ បានតេស្តរកសាធាតុញៀនលទ្ធផលវិជ្ជមាន (+)។
​៨ /ឈ្មោះ លន់ លាក់ ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ បានតេស្តរកសាធាតុញៀនលទ្ធផលវិជ្ជមាន (+)។
​៩ /ឈ្មោះ ហួត សេងហ៊ាង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិចំការតែសង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ បានតេស្តរកសាធាតុញៀនលទ្ធផលវិជ្ជមាន (+)
​១០ /ឈ្មោះ ឡូត សុខលី ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ រស់នៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោ​រម្យ ខេត្តមណ្ឌលគិរី។ បានតេស្តរកសាធាតុញៀនលទ្ធផលវិជ្ជមាន (+)
​១១ /ឈ្មោះ វើន ភក្ត្រា ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាងឈើ រស់នៅភូមិ ដោះក្រមុំ សង្កាត់សុខុដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ បានតេស្តរកសាធាតុញៀនលទ្ធផលវិជ្ជមាន (+)។
​១២ /ឈ្មោះ ប្រុក សុភណ្ឌ័ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងឈើ រស់នៅ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនម​នោរម្យ ខេត្តមណ្ឌលគិរី។ បានតេស្តរកសាធាតុញៀនលទ្ធផលវិជ្ជមាន (+)។
​១៣ /-ឈ្មោះ ហ្វាប វ៉ាន់ញិន ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិ វៀតណាម មុខរបរជាងឈើ រស់​នៅភូមិ ដោះក្រមុំ ក្រុងសែនមនោរម្យ ខេត្តមណ្ឌ​ល​គិរី។ បានតេស្តរកសាធាតុញៀនលទ្ធផលវិជ្ជមាន (+)។
​១៤ /ឈ្មោះ ង្វៀន វ៉ាន់ អាញ់ ភេទ ប្រុស អាយុ ៤៤ឆ្នាំ ជនជាតិ វៀតណាម មុខរបរ ជាង​ឈើ រស់នៅភូមិដោះក្រមុំ សង្កាត់សុខុដុម ក្រុង សែនមនោរម្យ ខេត្តមណ្ឌលគិរី។ បានតេស្តរកសារធាតុញៀនលទ្ធផលវិជ្ជមាន (+)។
​១៥​ /ឈ្មោះ ជៀង វ៉ាន់ ង្វៀង ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិ វៀតណាម មុខរបរ ជាងឈើ រស់​នៅភូមិចំការតែ សង្កាត់ ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ បានតេស្តរកសាធាតុញៀនលទ្ធផលវិជ្ជមាន (+)។
​១៦ /ឈ្មោះ ឆម ឆែម ហៅ ចាន់ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្ត មណ្ឌលគិរី ។ (បានតេស្តរកសាធាតុញៀនលទ្ធផលវិជ្ជមាន (+)។
​១៧ /ឈ្មោះ ញឹម រ៉ាឈីត ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរខួងអណ្តូង រស់នៅ ភូមិជ្រៃសែន ក្រុងសែនមនោរម្យ ខេត្ត មណ្ឌលគិរី។ (បានតេស្តរកសាធាតុញៀនលទ្ធផលវិជ្ជមាន (+)។
​១៨ /ឈ្មោះ ហេង សំបូរ ហៅអ៊ូខុង ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរខួងអណ្តូង រស់នៅភូមិ ជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែន​មនោរម្យ ខេត្តមណ្ឌលគិរី ។ បានតេស្តរកសាធាតុញៀនលទ្ធផលវិជ្ជមាន (+)។

​វត្ថុតាង​ចាប់យករួមមាន ​៖ ជាក្រាមពណ៌សថ្លាគ្រឿងញៀនមេតំហ្វតាមីន ចំនួន ០៣កញ្ចប់តូច, ទូរស័ព្ទ ចំនួន ១៧គ្រឿង (១/ម៉ាកIphone ៣​គ្រឿង ,២/ម៉ាកOppo០៦គ្រឿង ,៣ម៉ាក Vivo​០៥គ្រឿង ,៤ /ម៉ាកRedmi ០១គ្រឿង,៥/ម៉ាក Realme ១គ្រឿង ,៦/ម៉ាក Honor ១គ្រឿង), ម៉ូតូចំនួន០៦គ្រឿង(១/ម៉ាកអិចសឺនធ័រពណ៌ខ្មៅ១,២/ម៉ាក wave RSXពណ៌ខ្មៅ១,៣/ម៉ាក wav Xពណ៌ខៀវ, ៤/ម៉ាក wave Rsx ពណ៌សលាយខ្មៅ១ ,៥/ម៉ាក wave កែច្នៃ អត់អាវ ពណ៌ខ្មៅ១ ,៦/ម៉ាក wave Blade  ពណ៌ក្រហមលាយខ្មៅ១), រថយន្តចំនួន០២គ្រឿង (១/Highlander ពណ៌ស ស្លាកលេខ ភ្នំពេញ 2AI -2790,២/PRIUS ពណ៌ ទឹកប្រាក់ ស្លាកលេខ កណ្តាល 2B -1290) និងឧបករណ៍កែច្នៃសម្រាប់ជក់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យ  ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕