General Commissariat of National Police
.

ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ និងអភិបាលខេត្តរតនគិរី ចុះពិនិត្យទីតាំងចាស់របស់មន្ទីរសុខាភិបាលខេត្តរតនគីរី និងទីតាំងសម្រាប់សាងសង់មន្ទីរសុខាភិបាលថ្មី

Loading

រតនគិរី ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគីរី បានចុះពិនិត្យទីតាំងចាស់របស់មន្ទីរសុខាភិបាលខេត្តរតនគីរី ដែលនៅជាប់និងបឹងកន្សែង និងទីតាំងសម្រាប់សាងសង់មន្ទីរសុខាភិបាលថ្មី។

ជាលទ្ធផលបានឯកភាពគ្នា ដូចខាងក្រោម៖

*ទី១៖ រក្សាអគារខ្លះរបស់មន្ទីរសុខាភិបាលចាស់ ដើម្បីបម្រើឲ្យសេវាទេសចរណ៍

*ទី២៖ សាលាខេត្តឲ្យសាងសង់មន្ទីរសុខាភិបាលថ្មីនៅលើដីជាមួយនិងដីគម្រោងសាងសង់សាលាខេត្តថ្មី (មុខវិមានឯករាជខេត្ត)

*ទី៣៖ សម្រាប់ប្លង់សាងសង់ និងគម្រោងចំណាយផ្សេងៗ និងគោរពរាយការណ៍ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅពេលដែលសិក្សាចប់៕