សៀមរាប៖ នៅរសៀលថ្ងៃសុក្រទី២ ខែសីហា ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអនុញ្ញាតជួប និងទទួលស្វាគមន៍សម្តែងការគួរសម សំណេះសំណាលជាមួយ លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាបតំណាង ឯកឧត្តម ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា និងសហការី ព្រមទាំងសប្បុរសជនផងដែរ។
ក្នុងកិច្ចទទួលស្វាគមន៍នោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប ដែលបាននាំយកនូវគ្រឿងឧបភោគ បរិភោគមួយចំនួនឧបត្ថម្ភដល់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប៕