(ឧត្ដរមានជ័យ)៖ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៨:០០នាទី នៅវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ បានរៀបចំពិធីបើកកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជុក គឹមហួរ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ប្រតិភូអមដំណើរ លោកឧត្តមសេនីយ៍ត្រី រៀម សរ ស្នងការស្ដីទី លោកស្នងការរងផែនការងារនគរបាលការពារព្រំដែនគោក ដោយមានការអញ្ជើញចូលរួមពី លោកនាយការិយាល័យជំនាញ លោកមេបញ្ជាការ មេបញ្ជាការរង លោកនាយ-នាយរងផ្នែក លោកនាយប៉ុស្តិ៍-នាយរងប៉ុស្តិ៍ និងមន្រ្តីចំណុះ ៕