General Commissariat of National Police
.

ឯកឧត្តម នាយឧត្ដមសេនីយ៍ ខេង សុមេធ អញ្ជើញបើកវគ្គហ្វឹកហ្វឺនជំនាញយុទ្ធវិធីប្រតិបត្តិការ និងសង្គ្រោះបឋមជំនាន់ទី១៩ ឆ្នាំ២០២៤ ដល់កងកម្លាំងនគរបាលការពារព្រំដែនគោក ប្រចាំទិសប្រាសាទព្រះវិហារ

Loading

ព្រះវិហារ៖ នៅថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការទទួលទិសភូមិភាគទី៣ ទី៤ និងទី៥ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនជំនាញយុទ្ធវិធីប្រតិបត្តិការ និងសង្គ្រោះបឋម ជំនាន់ទី១៩ ឆ្នាំ២០២៤ ដល់កងកម្លាំងនគរបាលការពារព្រំដែនគោក ប្រចាំទិសប្រាសាទព្រះវិហារ នៅសាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែន។

នៅក្នុងវគ្គហ្វឹកហ្វឺនេះ ក៏មានការអញ្ជើញចូលរួមអំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក លៀង ភារម្យ ​ប្រធាននាយកដ្ឋានកណ្ដាលនគរបាលព្រំដែន, ឯកឧត្តម ឧត្តមសេនីយ៍ អនុប្រធាននាយកដ្ឋាន​កណ្តាលនគរបាលព្រំដែន, ឯកឧត្តម ឧត្តមសេនីយ៍ឯក វូ ហាក់ ប្រធាននាយកដ្ឋានបច្ចេកទេសព្រំដែន, ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក, លោកមេបញ្ជាការរង ប្រចាំការអចិន្ត្រៃយ៍គណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទាំង៥, លោកឧត្តមសេនីយ៍ ស្នងការខេត្តឧត្តរមានជ័យ និងស្នងការខេត្តព្រះវិហារ, លោកស្នងការរងទទួលផែនការងារព្រំដែន ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ និងមេបញ្ជាការវរសេនាតូចនគរបាលការពាព្រំដែនគោក ប្រចាំទិសភូមិភាគទី ៤ ។គណៈគ្រប់គ្រងវគ្គ គ្រូបង្វឹកនគរបាលជាតិ សិក្ខាកាមសរុបចំនួន១៤៨នាក់ មកពីតាមបណ្តាវរសេនាតូចនគរបាលការពារព្រំដែនគោក។

នៅក្នុងពិធីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ​នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់សិក្ខាកាមទាំងអស់ និងកម្លាំងទាំងអស់ដែលកំពុងឈរជើងប្រចាំការនៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទិសភូមិភាគ​ទី ៤ ផងដែរ។​

ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ បានថ្លែងទៅកាន់កម្លាំងនគបាលថា ត្រូវចូលរួមគ្នាអនុវត្តឱ្យបានដាច់ខាតនូវអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្ត ក្នុងការថែរក្សាសុខសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ។

ដូច្នេះសូមកម្លាំងនគរបាលទាំងអស់ ត្រូវមានកិច្ចសហការគ្នាល្អ ជាពិសេសត្រៀមជួយ សង្គ្រោះប្រជាពលរដ្ឋដែលជួបប្រទះគ្រោះធម្មជាតិ និងបញ្ហាផ្សេងៗដែលបានកើតឡើង និងអាចកើតឡើងជាយថាហេតុ ៕