មណ្ឌលគិរី៖ នៅព្រឹកថ្ងៃសុក្រទី០២ ខែសីហា ឆ្នាំ២០២៤ នាវេលាម៉ោង៨និង៣០នាទី រហូតដល់ម៉ោង៤ និង ៣០នាទីរសៀល នៅសាលប្រជុំ ស្នងការដ្ឋាននគរបាលខេត្ត។ បានបើកកិច្ចប្រជុំស្តីពីផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមក្នុងព្រិត្តិការណ៍ ជាប្រវត្តិសាស្ត្រនៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ និងផ្សព្វផ្សាយអនុសាសន៍ណែនាំស្តីពីការពិនិត្យវឌ្ឍនភាពការងារឆមាសទី១ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះបានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត និងមានកាអញ្ជើញចូលពីលោកលោកស្រីស្នងការរង លោក លោកស្រីនាយការិយាល័យជំនាញ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំងពីរ ព្រមទាំងលោកអធិការនគរបាលក្រុង.ស្រុកទាំងប្រាំ ដែលបានចូលរួមក្នុងកិច្ចប្រជុំនាពេលនោះផងដែរ។
ជាកិច្ចចាប់ផ្តើមបើកកិច្ចប្រជុំលោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានមានប្រសាសន៍បើកកិច្ចប្រជុំ ស្តីពីផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាព ក្នុងព្រិត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃការបើកការដ្ឋានសាងសង់ព្រែកជីក ហ្វូណនតេជោ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ដែលនិងខិតជិតមកដល់នៅប៉ុន្មាន ថ្ងៃខាងមុខនេះនិងបានធ្វើការផ្សព្វផ្សាយ នូវអនុសាសន៍ណែនាំ ស្តីពីការពិនិត្យវឌ្ឍនភាពការងារ ឆមាសទី០១ ឆ្នាំ២០២៤។
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ក្នុងកិច្ចប្រជុំនាឱកាសនោះផងដែរលោក ឧត្តមសេនីយ៍ទោ ស្នងការបានណែនាំនិងដាក់ផែនការណ៍ការងារចាំបាច់មួយចំនួនដល់ការិយាល័យជំនាញទាំងអស់ដូចខាងក្រោម៖ ត្រូវប្រមូលកម្លាំងត្រៀមចេញ អន្តរាគមន៍នៅពេលមានហេតុការណ៍ណាមួយកើតឡើងជាយថាហេតុណាមួយកើតឡើង។ ត្រូវធ្វើវឌ្ឍនភាពត្រួតពិនិត្យ ការងារឆមាសទី០១ ឆ្នាំ២០២៤ និងប្រជុំត្រួតពិនិត្យវឌ្ឍនភាពឆមាសទី០២ ឆ្នាំ២០២៤។ គ្រប់ការិយាល័យជំនាញ ដូចជាការិយាល័យព្រហ្មទណ្ឌ ត្រូវធ្វើរបាយការណ៍រាល់សកម្មភាពបទល្មើសព្រហ្មទណ្ឌ ករណីការបង្ក្រាបរាល់សកម្មភាពក្មេងទំនើង និងសកម្មភាពជាច្រើនទៀតដែលពាក់ព័ន្ធ និងបទល្មើសព្រហ្មទណ្ឌ។ព្រមទាំងបទល្មើសគ្រឿងញៀន និងបទល្មើសចរាចរណ៍ និងករណីគ្រោះថ្នាក់ចរាចរណ៍។ ត្រូវធ្វើបច្ចុប្បន្នភាពទៅលើមន្ត្រីនគរបាលជាតិដែលមិនគោរពវិន័យរបស់កងកម្លាំងនគរបាលជាតិ ត្រូវដាក់វិន័យអោយបានតឹងរឹង ជាទីបំផុតនិងត្រូវដាក់វិន័យដល់មន្ត្រីនគរបាលណា ដែលមិនយកចិត្តទុកដាក់ ក្នុងម៉ោងបំរើការងារនិងអសកម្មមិនមកបំរើការងារ និងបង្កើននូវការយកចិត្តទុកដាក់ត្រួតពិនិត្យ និងធ្វើការធ្វើតេសរកនូវសារធាតុញៀន ឱ្យបានច្បាស់លាស់ក្នុងជួរកម្លាំងនគរបាលជាតិ។ លើការងារសន្តិសុខ ត្រូវបង្កើននូវការចុះពិនិត្យស្រាវជ្រាវនៅតាមបណ្តាមូលដ្ឋាន នូវរាល់សកម្មភាព និងសតិអារម្មណ៍នានារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ការងារអន្តោរប្រវេសន៍ ត្រូវបង្កើននូវការយកចិត្តទុកដាក់ត្រួតពិនិត្យ រាល់សកម្មភាពរបស់ជនបរទេសជាពិសេស រាល់សកម្មភាពរបស់ជនជាតិវៀតណាម និងជនជាតិចិន ដែលបានមកប្រកបមុខរបរពិសេសត្រូវធ្វើការតាមដាន និងធ្វើការត្រួតពិនិត្យឱ្យបានច្បាស់លាស់ និងធ្វើការត្រួតពិនិត្យនៅទីតាំង បញ្ចាំនិងមុខរបរផ្សេងៗទៀតក្នុងមូលដ្ឋាន ដែលពួកគាត់កំពុងរស់នៅ។
មុនបញ្ចប់លោកឧត្តមសេនីយ៍ទោ ស្នងការ សូមជូនពរដល់កងកម្លាំងទាំងអស់ ដែលមានវត្តមានក្នុងកិច្ចប្រជុំ នៅពេលនេះសូមជួបតែពុទ្ធពរទាំងប្រាំ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពល កុំបីឃ្លៀងឃ្លាតឡើយ៕