កែប៖ នៅរសៀលថ្ងៃសុក្រទី២ ខែសីហា ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តកែប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ដែលមានលោក លោកស្រីស្នងការរង លោក លោកស្រីនាយ នាយរងការិយាល័យ ជាប្រធានគោលដៅ អធិការ អធិការរង ផ្នែកពាក់ព័ន្ធ ប្រធានក្រុមអន្តរាគមន៍ និងនាយប៉ុស្តិ៍រដ្ឋបាល អញ្ជើញចូលរួមផងដែរ។
បន្ទាប់ពីបានស្តាប់ការផ្សព្វផ្សាយផែនការ អានដោយលោកឧត្តមសេនីយ៍ត្រី យស ភីរិទ្ធ ប្រធានសេនាធិការនគរបាលខេត្ត និងការចូលរួមមិតិពីសមាជិកអង្គប្រជុំ រួចមក លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ ដោយសង្កត់ធ្ងន់លើការងារសន្តិសុខជាតិ ពង្រឹងការងារបង្ការ បង្ក្រាបបទល្មើសគ្រប់ប្រភេទ បញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀនក្នុងមូលដ្ឋានខេត្តផងដែរ៕