ខេត្តកែប៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៥ អធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង ២ នៃស្នងការដ្ឋាននគរបាលខេត្តកែប បានបន្តចុះការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ នៅតាមសាលាឃុំ-សង្កាត់ ក្នុងមូលដ្ឋានខេត្តកែប ។
ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ នៅគ្រប់សាលាឃុំ-សង្កាត់ គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ទទួលបានសន្តិសុខ សុវត្ថិភាពនិងរបៀបរៀបរយល្អប្រសើរ និងពុំមានបាតុភាពអ្វីគួរកត់សម្គាល់ឡើយ៕