General Commissariat of National Police
.

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​ ស​ សុខា​ អញ្ជើញ​ជួប​សំណេះសំណាល​ សួរសុខទុក្ខ​និង​សម្តែង​ការ​អរគុណ​ចំពោះ​កងកម្លាំង​ចម្រុះ​ក្នុង​ការ​រុ​រក​ឧ​ទ្ធ​ម្ភា​ចក្រ​ដែល​បាន​ធ្លាក់​ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់​កន្លង​មក​

Loading

ពោធិ៍សាត់​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​០២​ខែសីហា​ឆ្នាំ​២០២៤​នេះ​ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ចុះ​ជួប​សំណេះសំណាល​និង​សម្តែង​ការ​អរគុណ​ចំពោះ​ដល់​កងកម្លាំង​ចម្រុះ​នៃ​រដ្ឋបាល​ខេត្តពោធិ៍សាត់​ ដែល​ខិតខំ​ស្វែង​រុករក​ឧ​ទ្ធ​ម្ភា​ចក្រ​ដែល​បាន​ធ្លាក់​ក្នុង​ព្រៃ​ជួរ​ភ្នំក្រវាញ​កាលពី​ថ្ងៃ​ទី​១២​ក​ក្ត​ដា​ឆ្នាំ​២០២៤​កន្លង​ទៅ​នេះ​ ហើយ​កម្លាំង​ចម្រុះ​បាន​សហការ​ជាមួយ​កម្លាំង​ក្រសួងការពារជាតិ​រុករក​ឃើញ​កាលពី​ថ្ងៃ​ទី​២៩​ខែ​ក​ក្ត​ដា​នៅ​ចំណុច​ភ្នំ​យ៉ង​យៃ​ ស្ថិត​ក្នុង​ឃុំ​ថ្មដា​ ស្រុក​វាល​វែង​ ខេត្តពោធិ៍សាត់​ ដោយ​បាន​បញ្ចប់​បេសកកម្ម​របស់​ខ្លូ​ន​ប្រប​កដោយ​ស្មារតី​យកចិត្តទុកដាក់​និង​សកម្ម​បំផុត​។​ ពិធី​សំណេះសំណាល​នេះ​ធ្វើ​ឡើង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេ​ត្ព​ពោធិ៍សាត់​ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ ឯកឧត្តម​ ខូ​យ​ រី​ដា​ អភិបាលខេត្ត​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់​ និង​អភិបាលរង​ខេត្ត​ គណៈ​ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ។​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​ ស​ សុខា​ បាន​លើក​ឡើង​ក្នុង​ឱកាស​នេះ​ថា​ ឯកឧត្តម​ ពិតជា​សរសើរ​ដល់​ថ្នាក់ដឹកនាំ​ ឯកឧត្តម​អភិបាលខេត្ត​ លោកស្នងការ​ និង​កងកម្លាំង​ ទាំងអស់​ដែល​ចូលរួម​អស់ពី​កម្លាំងកាយ​ចិត្ត​ ក្នុង​បេសកកម្ម​សហការ​ចុះ​រុករក​ ឧ​ទ្ធ​ម្ភា​ចក្រ​និង​អាកាសយានិក​ ដែល​បាន​បាត់​ខ្លួន​ បាន​ទទួល​ជោគជ័យ​ ។​

ឯកឧត្តម​ ឧប្បនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​សង្កត់ធ្ងន់​ថា​ ស្នងការដ្ឋាន​ត្រូវ​ពង្រឹង​រចនាសម្ព័ន្ធ​និង​តួនាទី​ភារកិច្ច​ ពង្រឹង​ការ​ផ្តល់​ អត្តសញ្ញាណប័ណ្ណ​ ជូន​ប្រជាពលរដ្ឋ​ ដែល​គ្រប់​អាយុ​ត្រូវ​ផ្តល់​អត្តសញ្ញាណ​បណ្ណ​ត្រួតពិនិត្យ​ការ​បែងចែក​តួនាទី​ភារកិច្ច​ ក្នុង​អង្គភាព​ ទន្ទឹម​នេះ​ត្រូវ​យកចិត្ត​ទុក​លើ​បញ្ហា​បទល្មើស​គ្រឿងញៀន​ និង​ គ្រប់គ្រង​មុខសញ្ញា​គ្រឿងញៀន​ ក្នុង​ពន្ធនាគារ​ បង្ក្រាប​បទល្មើស​ជួញដូរ​មនុស្ស​ អនុវត្តន៍​អោយ​បាន​តឹង​រឹង​លើ​ការ​ត្រួតពិនិត្យ​គ្រោះថ្នាក់​ចរាចរណ៍​ និង​បង្ក្រាប​សកម្មភាព​ក្មេង​ទំនើង​ ជា​ពិសេស​រក្សា​ ការពារ​ឲ្យ​ខាង​តែ​បាន​ នូវ​ សន្តិសុខ​ សុវត្ថិភាព​ សណ្តាប់ធ្នាប់​សង្គម​ ក្នុង​មូលដ្ឋាន​ ។​

​ក្នុង​ពិធី​សំណេះសំណាល​នេះ​ដែរ​ឯកឧត្តម​ បាន​ប្រគល់​អំណោយ​ជា​ថវិកា​ឧបត្ថម្ភ​ ចំនួន​១៤០០០​ដុល្លា​ ដល់​កម្លាំង​ចំនួន​១៤០​នាក់​ ក្នុង​មួយ​នាក់​១០០​ដុល្លា​សហរដ្ឋអាមេរិក​ ៕​