ខេត្តកំពត ៖ ថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត។
+ផែនការងារអត្តសញ្ញាណកម្ម
កម្លាំងជំនាញទាំងអធិការដ្ឋាន នគរបាល៩ ក្រុង/ស្រុកនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៅតែបន្តចុះបំពេញបែបបទ ថតផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់ប្រជាពលរដ្នទើបគ្រប់អាយុនិងផុតសុពលភាពប្រើប្រាស់ ចែកអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ជូនប្រជាពលរដ្ឋទូទាំងខេត្ត ។
+ ផែនការងារសណ្តាប់ធ្នាប់ សាធារណៈ
កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត និងកម្លាំងចរាចរណ៍ទាំង៩ស្រុក ក្រុង នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានចុះជួយសម្រួលចរាចរណ៍ជូនដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ឆ្លងចេញ-ចូលទៅសាលា៕