General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នង​កា​រ​នគរបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីតួនាទីភារកិច្ចវិន័យរបស់កងកម្លាំងនគរបាលជាតិកម្ពុជា

Loading

មណ្ឌលគិរី៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែ​ជេស្ឋ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរ​បាល​ខេត្តមណ្ឌលគិរី បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីតួនាទីនិងបទវិន័យនគរ​បាលជាតិកម្ពុជា ជូនដល់មន្ត្រីនគរបាលដែលជាសិក្ខាកាមមកពីបណ្តាការិយាល័យជំនាញ អធិកា​រដ្ឋាននគរបាលក្រុង ស្រុក និងប៉ុស្តិ៍រដ្ឋ​បាលសរុបទាំងអស់ ចំនួន ១៦០នាក់ ។ ចំនួន ២ថ្ងៃ ចាប់ពីទី១៣ ដល់ថ្ងៃទី ១៤ ទើបបិទបញ្ចប់វគ្គបណ្ដុះ​បណ្ដាល លោកគ្រូបង្គោល ចំនួន ៣ រូបមកបង្រៀន ៖
ទី១ ,លោក ឧត្តមសេនីយ៍ត្រី សៅ សាវ៉ាត់ ស្នងកា​រ​រងផែនសេនាធិការ ។ ទី២ ,លោក ហង្ស ម៉ានី នាយការិយាល័យកិច្ចកា​រ​ប៉ុស្តិ៍ ទី៣ ,លោក វិន ស៊ាងលីម នាយការិយា​ល័យ​អន្តរាគមន៍និងតម្រួតបទបញ្ជា ស្ថិតក្នុងឱកាស​នោះផងដែរ លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានមានប្រ​សាសន៍ណែនាំដល់សិក្ខាកាមទាំងអស់ឱ្យយក​ចិត្តទុកដាក់ស្តាប់ការពន្យល់ណែនាំរបស់គ្រូ​បង្គោលក្នុងមេរៀននិមួយៗ និងគោរពវិន័យឲ្យ​បានខ្ជាប់ខ្ជួននៅក្នុងវគ្គបណ្ដុះ​បណ្ដាលនេះ។

មិនតែបណ្ណោះទេលោក ឧត្តមសេនីយ៍ទោ ស្នងការក៏បានមានប្រសាសន៍ផ្ដាំផ្ញើដល់គ្រូបង្គោលត្រូវយកចិត្តទុកដាក់បង្ហាត់​បង្ហាញអំពីលំហាត់របៀបនិងតួនាទីភារកិច្ច និងក្រមសីលធម៌វិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិ ដើម្បីឱ្យសិក្ខាកាមទាំង​អស់យកចំណេះដឹងនិងបទពិសោធន៍ទាំងអស់នេះយកទៅអនុវត្តអោយចំគោលដៅភារកិច្ចនិងប្រកបទៅដោយស្មារតីទទួលខុសត្រូវនិងមានការជឿទុកចិត្តពីសហគមន៍នៅតាមមូលដ្ឋាន ៕