General Commissariat of National Police
.

នគរបាលខណ្ឌទាំង១៤ ពង្រឹងអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ

Loading

រាជធានីភ្នំពេញ ៖ អនុវត្តតាមទិសដៅការងាររបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានពង្រឹងអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសសេវាលើការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ(ក៤) សៀវភៅស្នាក់នៅ(ក២) នៅក្នុងនោះនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ។

១.ផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ សរុបចំនួន៦៧៤នាក់ (ផ្តល់ឡើងវិញ ចំនួន៥១១នាក់ និងផ្តល់ថ្មីចំនួន១៦៣នាក់។

២.ផ្តល់សៀវភៅស្នាក់នៅថ្មី​ ១៣គ្រូសារ, ទុតិយតាសៀវភៅស្នាក់នៅ​ ​៦៤គ្រួសារ, ផ្តល់សៀវភៅគ្រួសារថ្មី​ ៣២គ្រួសារ, ទុតិយតាសៀវភៅគ្រួសារ​ ២៤គ្រួសារ៕