General Commissariat of National Police
.

កម្ពុជា ថៃ ជួបប្រជុំពិភាក្សាការរៀបចំគម្រោងផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនក្នុងសាលារៀន។

Loading

រាជធានីភ្នំពេញ ៖ នៅCDCនាល្ងាចថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: បានចូលរួមកិច្ចប្រជុំពិភាក្សារៀបចំគម្រោងផ្សព្វផ្សាយអប់រំបញ្ហាគ្រឿងញៀនក្នុងសាលារៀនក្រោមអធិបតីលោកជំទាវ ផាណា វ៉ឺនីដា អគ្គលេខាធិការរង នៃគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ស៊ូផាផាត ហ៊ីបឱសថ ទីប្រឹក្សាទទួលបន្ទុកគ្រឿងញៀនអមស្ថានទូតថៃប្រចាំកម្ពុជា ។

ឧត្តមសេនីយ៍ឯក លឹម តុងហួត បានប្រាប់ឱ្យដឹងក្រោយជំនួបនោះថា លោក ស៊ូផាផាត ហ៊ីបឱសថ ទីប្រឹក្សាទទួលបន្ទុកគ្រឿងញៀនប្រចាំស្ថានទូតថៃ នៅកម្ពុជា បានជម្រាបជូនពីដំណើរការគម្រោងសាលារៀនសគ្មានគ្រឿងញៀននៅដែលបាននិងកំពុងអនុវត្តនៅប្រទេសឡាវ ។

ថ្លែងក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាន បានថ្លែងអំណរគុណដល់ភាគីថៃដែលបានលើកពីគំនិតផ្តួចផ្តើមគម្រោងសាលារៀន ស គ្មានគ្រឿងញៀន និងបានជម្រាបជូនពីស្ថានភាពគ្រឿងញៀនដែលគ្មានសញ្ញាថមថយទាំងក្នុងអនុតំបន់ តំបន់ និងពិភពលោក និងឆន្ទះដ៏មុតស្រួចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមួយនឹងការឆ្លើយតបរបស់ឯកឧត្តម នេត សាវឿន ដើម្បីធ្វើឱ្យបានសម្រេចនៅឆន្ទះប្រមុខរាជរដ្ឋាភិបាលកាត់បន្ថយឈានទៅលុបបំបាត់បញ្ហាគ្រឿងញៀននៅកម្ពុជា ពិសេសការបង្កើត App Nodrug ” ដើម្បីធ្វើឱ្យទំនើប ទាន់សម័យ និងមានប្រសិទ្ធភាព ” ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅកម្ពុជា។

ក្នុងឱកាសនោះដែរ លោកជំទាវ ផាណា វ៉ឺនីដា អគ្គលេខាធិការរង គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសាទរ និងផ្តល់ការគាំទ្រនូវគំនិតផ្តួចផ្តើមគម្រោងនេះហើយបានណែនាំឱ្យរៀបចំនៅគម្រោងនេះឱ្យបានឆាប់រហ័សដើម្បីដាក់ចូលក្នុងរបៀបវារ: នៃកិច្ចប្រជុំពាក់កណ្តាលអាណត្តិនៃកិច្ចសហការអនុវត្តការងាររបស់ទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិថៃ TICA ដែលគ្រោងរៀបចំនៅខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ៕