General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ចុះត្រួតពិនិត្យពីវិសាលភាព វឌ្ឍនភាព នៃការអនុវត្តន៍ លើការងារជំនាញនៅមូលដ្ឋាន ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ០៣

Loading

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំសហការីចុះត្រួតពិនិត្យពីវិសាលភាព វឌ្ឍនភាព នៃការអនុវត្តន៍ លើការងារជំនាញនៅមូលដ្ឋាន ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ០៣ គឺប៉ុស្តិ៍នគរបាលរដ្ឋបាលខ្សាម  ប៉ុស្តិ៍នគរបាលរដ្ឋបាលប្អេរ ចំណុះអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង និងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំក្រាំងដីមាស ចំណុះអធិការដ្ឋាននគរបាលស្រុករលាប្អៀរ៕