ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ ដៃម្ខាងដឹកនាំកងកម្លាំង ការពារ រក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ដៃម្ខាងទៀត កសាងអង្គភាពឲ្យកាន់តែរីកចម្រើន ជាបន្តបន្ទាប់ ។
លោកស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកងកម្លាំង ក្រុងពាលីបើកការដ្ឋាន សាងសង់អាគារមុខងារ នៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ០៩ ខែ កញ្ញានឆ្នាំ២០២៤ ។
លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងឲ្យដឹងថា ដោយសារឃើញ អង្គភាពកង្វះអគាររដ្ឋបាល ទើបលោកដឹកនាំ លោក លោកស្រីស្នងការរង និងកងកម្លាំងសាងសង់អគារថ្មីបន្ថែមទៀត សម្រាប់បង្ករលក្ខណៈងាយស្រួល ក្នុងការបំពេញភារកិច្ច ជាប្រចាំថ្ងៃ ជាពិសេសផ្ដល់ជា ឧត្តមប្រយោជន៍ សម្រាប់អង្គភាព និងសង្គមជាតិ ។
លោកស្នងការនគរបាលខេត្ត បញ្ជាក់ថា អគារដែលកំពុងដំណើរការសាងសង់មានចំនួន ០២ ជាន់ ទំហំ ៧.២០ ម៉ែត្រ × ១២.២០ ម៉ែត្រ ជញ្ជាំង អំពី ឥដ្ឋ ដំបូលប្រក់ក្បឿងក្បាច់ បែងចែកជាបន្ទប់មានលក្ខណៈធំ ទូលំទូលាយ និងបំពាក់បរិក្ខារ គ្រឿងអេឡិចត្រូនិក ទំនើបទាន់សម័យ ផងដែរ ។
ខណៈនោះដែរ លោកស្នងការ បានសែនព្រេន បូជា ទាន ធូប ផ្លែឈើ ផ្កាភ្ញី បួងសួង ដល់វត្ថុសក្តិសិទ្ធិក្នុងលោក ជាពិសេសទេព្តាឆ្នាំថ្មី សូមបីបាច់ ថែរក្សា អភិបាល ប្រោះព្រំ ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋខ្មែរ ទូទាំងព្រះរាជាណាចក្រកម្ពុជា សូមទទួលបាន សុខភាពល្អបរិបូរណ៍ ថាមពលខ្លាំងក្លា បញ្ញាឆ្លៀសវៃ ជៀសផុតពីជម្ងឺកាចសាហាវចង្រៃ ដើម្បីបន្ត ចូលរួមកសាងអភិវឌ្ឈ ប្រទេសជាតិ ឲ្យកាន់តែមានភាពរីកចំរើន សម្បូរសប្បាយបន្ថែមទៀត ៕