រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ព្រមជាមួយឯកឧត្ដម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញទៅពិនិត្យការងារផ្ដល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន ជូនប្រជាពលរដ្ឋ នៅស្នាក់ការសាខាផ្ដល់សេវាអត្តសញ្ញាណកម្ម នៅផ្សារអ៉ីអនម៉ល២ សែនសុខ ដើម្បីពិនិត្យមើលអំពីវឌ្ឍនភាពលទ្ធផលការងារ សំណូមពរ បញ្ហាប្រឈម ក្នុងគោលបំណងជម្រុញការងារផ្តល់សេវាឱ្យកាន់តែងាយស្រួល ជូនប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវា៕