General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញចុះត្រួតពិនិត្យការសាងសង់ អាគារស្នាក់ការសមាគមអតីយុទ្ធជន និងការចាក់ដីបំពេញបន្ថែម ជុំវិញបរិវេណអាគារ

Loading

កំពង់ចាម៖ នៅព្រឹកថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគម អតីតយុទ្ធជនខេត្តកំពង់ចាម អញ្ជើញចុះត្រួតពិនិត្យការសាងសង់ អាគារស្នាក់ការសមាគមអតីតយុទ្ធជន ស្ថិតនៅក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។

ដោយបច្ចុប្បន្នអាគារនេះ បាននឹងកំពុងសាងសង់សម្រេចបាន ៦០ភាគរយ មានទំហំ ២៨ម៉ែត្រ គុណនឹង ២៣,៥០ម៉ែត្រ កម្ពស់១ជាន់ផ្ទាល់ដី ជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តាមរយៈ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម ។

ជាមួយគ្នានេះ លោកប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន ខេត្តកំពង់ចាម ក៏បានចំណាយលើការចាក់ដីបំពេញបន្ថែម ក្នុងបរិវេណអាគារ ដែលគ្រោងចំណាយអស់ថវិកា ប្រមាណជិត 2,000$ និងបានណែនាំបន្ថែមដល់ក្រុមជាងជំនាញ ត្រូវសាងសង់ផ្អែកលើបច្ចេកទេសក្បួនខ្នាតឱ្យបានត្រឹមត្រូវ ព្រមទាំងត្រូវពន្លឿនការសាសង់នេះ ឱ្យបានឆាប់រហ័ស ដើម្បីសម្រួលដល់ការបម្រើសេវារដ្ឋបាល និងសេវាសំណូមចាំបាច់ជូនបងប្អូនអតីតយុទ្ធជន ក្នុងក្របខ័ណ្ឌខេត្តកំពង់ចាមទាំងមូល ៕