មណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី៨ ខែកញ្ញាឆ្នាំ២០២៤នេះលោឧត្តមសេនីយ៍ត្រី ឡេង សោភ័ណ្ឌ ស្នងការរងទទួលផែនការងារផែនធនធានមនុសនិងមន្រ្តីនគរបាលក្រោមឧិវ៉ាតដែលជាក្រុម ការងារតំណាងដ៍ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ឡោ សុខាស្នងការនគរបាលខេត្តបាន អញ្ជើញដឹកនាំក្រុមកាងារមន្រ្តីនគរបាលក្រោមឪិវ៉ាត នាំយកថវិកានិងគ្រឿងឧបភោគ បរិគោគមួយចំនួនអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ឯក ឈឿន សុធី នាយរងប៉ុស្តិ៍នគរបាលចុផ្លាស់ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
លោកអនុសេនីយ៍ឯក ឈឿន សុធី នាយរងប៉ុស្តិ៍នគរបាលចុងផ្លាស់ ដែលបានទទួល មរណ:ភាពកាលពីវេលាម៉ោង១៣និង៣០នាទីត្រូវ និងថ្ងៃសៅរ៍៥កើតខែភទ្របទឆ្នាំរោង ឆស័ក ពុទ្ធស័រាជ ២៥៦៨ត្រូវនឹងថ្ងៃទី០៧ខែកញ្ញា ឆ្នាំ២០២៤ក្នុងជន្មាយុ៥៤ឆ្នាំដោយរោគាពាធ។ ស្ថិតក្នុងឱកាសដ៍ក្រៀមក្រំនេះលោកឧត្តមសេនីយ៍ត្រី ឡេង សោភ័ណ្ឌ ស្នងការរងនិងក្រុមការងារបានចូលរួមរំលែកទុកយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារនៃសព និងបាននាំយកសាររំលែកទុក្ខនិងនាំយកថវិកាចំនួន ០២ លានរៀល(ពីរលានរៀល គត់).ដែលជាថវិកាមិត្តនគរបាលជាតិកម្ពុជានិងគ្រឿងឧបភោគបរិភោគមួយចំនួន ដូចជាអង្ករចំនួន០២បេ, មីចំនួន០៥កេះត្រីខចំនួន០៤យួ ,ទឹកសុទ្ឋចំនួន០២កេះ,ទឹកផ្លែឈើចំនួន០២កេះ ប្រគល់ជូនភរិយានៃសពលោកអនុសេនីយ៍ឯក ឈឿន សុធី ផងដែរ។
មុននិងបញ្ចប់សូមឧទ្ទិសបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុង លោកសូមជួយដឹកនាំដួងវិញ្ញាណន្ធរបស់ លោកអនុសេនីយ៍ឯក ឈឿន សុធី បានទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕