General Commissariat of National Police
.

កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងអធិការដ្ឋានបាលក្រុង សែនមនោរម្យ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ ចុះបង្រ្កាបករណីជួញដូ និងប្រេីប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន​ ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់

Loading

មណ្ឌលគិរី៖ ក្រោមការចង្អុលបង្ហាញពី លោកឧត្តមសនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងមានការសម្រប​សម្រួលនីតិវិធីពី លោក ស៊ាវ ងីឈាន់ ព្រះរាជ​អាជ្ញារងអមសាលាដំបូងខេត្ត នៅថ្ងៃ​ទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នាវេលាម៉ោង៣និង០០នាទី
ទៀបភ្លឺ មានប្រជាពលរដ្ឋរាយការណ៍មកថា មានករណីប្រើប្រាស់ថ្នាំញៀន នៅចំណុចម្ដុំផ្ទះលក់ដូរអីវ៉ាន់មួយកន្លែងស្ថិតនៅក្នុងភូមិកណ្តាលសង្កាត់ស្ពានមានជ័យ ក្រុងសែនម​នោរម្យខេត្តមណ្ឌលគិរី ។ ដោយបានទទួលព័ត៌​មានខាងលើនេះ កម្លាំងអធិការដ្ឋាននគរបា
លក្រុងសែនមនោរម្យ សហការជាមួយ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពានមានជ័យបាន ចុះទៅដល់កន្លែងកើតហេតុ ហើយក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លី គឹមរៃបានកម្លាំងសមត្ថកិច្ចយើង បានសហការជាមួយ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ហើយបានធ្វើការសួរនាំជនសង្ស័យខាងលើ រួចធ្វើការចុះបង្រ្កាបករណីជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន​ នៅចំណុចផ្ទះរបស់ឈ្មោះ លាស់ សាឡះ ស្ថិតនៅក្នុងភូមិចំការតែសង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ព្រមទាំងមានការចូល
រួមពីលោកស្រី ជឹម ចាន់ចៅសង្កាត់រងស្ពានមានជ័យ និងលោក នន់ គឹមហេង អនុភូមិចំ
ការតែ។ ដោយកំណត់នូវមុខសញ្ញាជួញដូរ គ្រឿងញៀនបាននៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០
២៤ វេលាម៉ោង០៩និង០៩នាទី រហូតព្រឹកឡើងក៍បានបន្តនីតិវិធី ពន្លៀត​ដែនដីបន្តដោយសហការជាមួយ កម្លាំងអធិការស្រុកពេជ្រាដា និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលពូជ្រៃ ចុះចាប់មុខសញ្ញាជជនសង្ស័យតែពេលនោះ ជនសង្ស័យបានរត់គេចខ្លួនបាត់ ពេលកំពុងប្រតិបត្តិការ​ បច្ចុប្បន្នកំពុងធ្វើការស្រាវជ្រាវរកសាវតាជាតិ ។

ក្នុងប្រ​តិបត្តិការខាងលើនេះ កម្លាំងសមត្កកិច្ចយើងបានឃាត់ខ្លួនបាន ជនសង្ស័យបានចំនួន ០៤នាក់ ស្រី០០នាក់ដែលមានឈ្មោះដូចខាងក្រោម ៖
ទី១.ឈ្មោះ លាស់ សាឡះ ភេទប្រុស អាយុ​៤១​ឆ្នាំ​ ជនជាតិឥស្លាម សញ្ជាតិខ្មែរ មុខរបរអ្នកកាប់គោ មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើ បានធ្វេីតេស្តរកសាធាតុញៀនក្នុងទឹកម៉ូត្រជាលទ្ធផលវិជ្ជមាន(+)។ ទី២.ឈ្មោះ កែវ រ៉ាម៉ន ភេទប្រុស អាយុ ២៧ឆ្នាំ​ ជនជាតិខ្មែរ​ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនម​នោរម្យ ខេត្តមណ្ឌលគិរី បានធ្វេីតេស្តរកសាធាតុញៀនក្នុងទឹកម៉ូត្រជាលទ្ធផលវិជ្ជមាន(+)។ ទី៣.ឈ្មោះ លាស់ សាក់ណី ភេទប្រុស អាយុ​២៩ឆ្នាំ​ ជនជាតិឥស្លាម សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើ បានធ្វេីតេស្តរកសាធាតុញៀនក្នុងទឹកម៉ូត្រជាលទ្ធផលវិជ្ជមាន(+)។ ទី៤.ឈ្មោះ លី គឹមរៃ ភេទប្រុស អាយុ ២៩ឆ្នាំ​ ជនជាតិឥស្លាម សញ្ជាតិខ្មែរ មុខរបថតរមិនពិត​ប្រាកដ មានទីលំនៅភូមិសង្កាកោត់កើតហេតុខាង​លើ បានធ្វេីតេស្តរកសាធាតុញៀនក្នុងទឹកម៉ូត្រជាលទ្ធផលវិជ្ជមាន(+)។ សម្ភារៈវត្ថុតាងដែលកម្លាំងសមត្ថកិច្ចចាប់យករួមមាន៖ ១.ទូរស័ព្ទដៃ​ ចំនួន ០៣គ្រឿង ( ម៉ាក​ oppo ពណ៌​ខៀវ​​ ០១គ្រឿង , ខ្មៅ ០១គ្រឿង , ក្រហម ០១គ្រឿង )។ ២.ថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន៣.ឧបករណ៍សំរាប់ជួកសារធាតុញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំងបួននាក់ខាងលើ ត្រូវបានកម្លាំងអធិការក្រុងសែនមនោរម្យ និងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កំពុងកសាងសំណុំរឿងទៅតុលាការ ចាត់កាទៅតាមនិតិវិធីច្បាប់៕