ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ អញ្ជើញដឹកនាំគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចូលរួមគោរពទង់ជាតិ រួមមាន លោក លោកស្រី ជាស្នងការរង ទទួលផែនការងារជំនាញ ទាំង១២ លោកស្នងការរង ជំនួយការ ដឹកនាំការិយាល័យ លោក លោកស្រី នាយ - នាយរងការិយាល័យ លោក លោកស្រី កងកម្លាំង នគរបាល នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ៕