ស្វាយរៀង ៖ នៅព្រឹកថ្ងៃសៅរ៍៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែ កញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០៩៖៣០នាទី លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុក និងជាប្រធាន ស.អ.ក ស្រុកស្វាយជ្រំ បានដឹកនាំក្រុមការងារ ស.អ.ក ស្រុកស្វាយជ្រំ និងសហការី បាននាំយកថវិកាបេឡាមរណៈសង្គ្រោះជូនដល់គ្រួសារ ស.អ.ក ឈ្មោះ គឹម ឥន្ធ ភេទប្រុស អាយុ ៨៤ឆ្នាំ នូវទឹកប្រាក់ចំនួន៤.០០០.០០០៛ (បួនលានរៀល) ។ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៩៖០០នាទី ដោយជរាពាធ ។
-អ្នកទទួលឈ្មោះ គឹម លាង ភេទស្រី អាយុ៤០ ឆ្នាំ ត្រូវជាកូន មានទីលំនៅ ភូមិព្រៃបន្ទាយ ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង១០៖៣០នាទី លោកវរសេនីយ៍ឯ បានបន្តដឹកនាំក្រុមការងារ ស.អ.ក ស្រុកស្វាយជ្រំ និងសហការី បាននាំយកថវិកាបេឡាមរណៈសង្គ្រោះជូនដល់គ្រួសារ ស.អ.ក ឈ្មោះ អ៊ូ សាន ភេទស្រី អាយុ៨៧ ឆ្នាំ នូវទឹកប្រាក់ចំនួន៤.០០០.០០០៛ (បួនលានរៀល) ។ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១២៖៣០នាទី ដោយជរាពាធ ។
-អ្នកទទួលឈ្មោះ សៀវ ចិន្ថា ភេទស្រី អាយុ ៣៨ឆ្នាំ ត្រូវជាកូន មានទីលំនៅ ភូមិគួយ ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ៕