General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង

Loading

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃសៅរ៍ ៥ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង និងលើកយោបល់ណែនាំបន្ថែមដល់ថ្នាក់ដឹកនាំ និងមន្រ្តីនគរបាល នៅក្នុងអង្គភាពនេះ ធ្វើយ៉ាងណារក្សាអោយកាន់តែប្រសើរឡើងថែមទៀតនូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ រួមទាំងអ្នកវិនិយោគដែលមានវត្តមានក្នុងភូមិសាស្រ្តដែលទទួលខុសត្រូវ ។

កិច្ចប្រជុំនេះមានការចូលរួមពីលោកស្នងការរងទទួលបន្ទុកដឹកនាំលោកអធិការ, លោក.លោកស្រីអធិការរង, លោកនាយ-នាយរងផ្នែក, លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលចំណុះទាំង ១០សង្កាត់ និងកម្លាំងពាក់ព័ន្ធជាច្រើនទៀត៕