General Commissariat of National Police
.

លោកឧត្តមសេនីយ៍ស្នងការ អញ្ជើញចុះត្រួតពិនិត្យទីតាំងមួយចំនួន ជាទីទួលសុវត្ថិភាព សម្រាប់ត្រៀមបំរុងទុកសម្រាប់បងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់រងគ្រោះដោយស្ថានភាពគ្រោះធម្មជាតិទឹកជំនន់

Loading

កំពង់ចាម ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចុះត្រួតពិនិត្យទីតាំងមួយចំនួន ក្នុងស្រុកកងមាស សម្រាប់ត្រៀមបំរុងទុកសម្រាប់បងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់រងគ្រោះដោយស្ថានភាពគ្រោះធម្មជាតិទឹកជំនន់ ជន់លិច មកកាន់ទីទួលសុវត្ថិភាព ។

សូមបញ្ជាក់ដែលថា កម្ពស់ទឹកទន្លេមេគង្គខេត្តកំពង់ចាម គិតត្រឹមថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង៦:០០ព្រឹក មានកម្ពស់ ១១.៦២ម៉ែត្រ ខ្ពស់ជាងថ្ងៃម្សិលមិញ ០.២០ម៉ែត្រ ប្រៀបធៀបកម្ពស់ទឹក ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ មានកម្ពស់១០.១២ម៉ែត្រ ដោយកម្ពស់ទឹកប្រកាសអាសន្ន ១៥.២០ម៉ែត្រ ៕