បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំលោកស្នងការរងផែនការងារសន្តិសុខ និង លោកស្នងការរងផែនការងារសេនាធិការ ចូលរួមប្រជុំតាមប្រព័ន្ធស៊ូម( Zoom Meeting ) ស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលនៃការគ្រប់គ្រងស្ថានការណ៍សន្តិសុខ។
កិច្ចប្រជុំនេះប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាននាយកដ្ឋានជំនាញ លោកស្នងការរាជធានី/ខេត្ត លោកស្នងការរង ផែនការងារសន្តិសុខ និង លោកស្នងការរងផែនការងារសេនាធិការ៕