(ឧត្ដរមានជ័យ)៖ រសៀលថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤ នេះនៅសាលប្រជុំតូចស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត បានដឹកនាំលោកស្នងការរងជំនាញពាក់ព័ន្ធ អញ្ជើញចូលរួមកិច្ចប្រជុំបូក សរុបលទ្ធផលអនុវត្តការងារប្រចាំខែសីហា និងលើកទិសដៅការងារសម្រាប់ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តាមប្រព័ន្ធវីដេអូហ្សូម (ZOOM MEETING)៕