General Commissariat of National Police
.

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញទៅបំពេញទស្សនកិច្ចការងារ នៅខេត្តគួយចូវ

Loading

រដ្ឋធានីប៉េកាំង ៖ នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នេះ គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា ដឹកនាំដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញធ្វើដំណើរ ទៅដល់ព្រលានយន្តហោះ រដ្ឋធានីប៉េកាំង ដើម្បីត្រៀមចេញដំណើរទៅបំពេញទស្សនកិច្ចការងារ នៅខេត្តគួយចូវ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានឯកឧត្តម លីវ ចុងអ៉ី អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន រួមដំណើរជាមួយផងដែរ៕